7.
ប្រដាប់បញ្ឆេះម៉ាស៊ីនឡើងវិញ ប្រសិនបើមានបំពាក់៖ កាន់ដងខ្សែដេម៉ារ័រឱ្យជាប់
(រូប E 4)។ ទាញដងខ្សែបញ្ឆេះយឺតៗរហូតមានទំនាក់ រួចហើយទាញឲ្យរហ័ស។
ការព្រមាន
ការកែតម្រូវខ្សែឲ្យបានរហ័ស (ការវិលត្រឡប់) នឹងទាញដោយដៃ
ចំពោះម៉ាស៊ីនឲ្យបានលឿនជាងលោកអ្នកអាចលែង។ ឆ្អឹងបាក់ ការបាក់ឆ្អឹង ស្នាមជាំ
ឬការគ្រេចអាចកើតមានឡើង។ នៅពេលបញ្ជេះម៉ាស៊ីន សូមទាញខ្សែ យឺតៗ
រហូតដល់មានអារម្មណ៍ថាទំនាក់ ហើយបន្ទាប់មក
ទាញយ៉ាងឆាប់រហ័សដើម្បីជៀសវាងការផ្លាតត្រឡប់។
8.
ដេបញ្ឆេះអគ្គិសនី បើសិនមានបំពាក់ៈ កាច់កុងតាក់សោ (រូប F 4)
ទៅទីតាំងចាប់ផ្តើម។ នៅពេលម៉ាស៊ីនចាប់ផ្តើម ព្រលែងកុងតាក់សោ។
សេចក្តីជូនដំណឹង
ដើម្បីបន្តអាយុកាលប្រើប្រាស់នៃប្រដាប់បញ្ឆេះ
ចូរប្រើប្រាស់ជុំបចាប់ផ្ដើមក្នុងរយៈពេលខ្លី (ច្រើនបំផុតប្រាំវិនាទី)។
រង់ចាំមួយនាទីនៅច្លោះ ជុំចាប់ផ្ដើម។
9.
នៅពេលម៉ាស៊ីនក្ដៅ ចូរផ្លាស់ទីឧបករណ៍បញ្ជាសន្ទះខ្យល់ (រូប B 4)
ទៅកាន់ទីតាំងបើក។
សំគាល់៖ ប្រសិនបើម៉ាស៊ីនមិនចាប់ផ្ដើម បន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀត
ត្រូវទាក់ទងភ្នាក់ងារចែកចាយក្នុងតំបន់របស់អ្នក ឬទៅកាន់ VanguardEngines.com
ឬហៅ 1-800-999-9333 (នៅសហរដ្ឋអាមេរិក)។
ពន្លត់ម៉ាស៊ីន
ការព្រមាន
ប្រេងឥន្ធនៈ និងចំហាយរបស់វាងាយឆាបឆេះ និងងាយផ្ទុះ ជាទីបំផុត។
អគ្គីភ័យ ឬការផ្ទុះអាចបណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ និងស្លាប់។
•
សូមកុំធ្វើឲ្យឈ្លក់ការប៊ុយរ៉ាទ័រដើម្បីពន្លត់ម៉ាស៊ីន។
1.
កុងតាក់បិទ បើមានបំពាក់៖ រុញកុងតាក់បិទ (រូប D 4) ទៅទីតាំងបិទ។
ប្រអប់សោកុងតាក់ ប្រសិនបើមានបំពាក់៖ កាច់កុងតាក់សោ (C) ទៅកាន់ទីតាំងបិទ។
ដកកូនសោចេញ
ហើយរក្សានៅកន្លែងដែលមានសុវត្ថិភាពអោយឆ្ងាយពីក្មេងៗ។
2.
បន្ទាប់ពីពន្លត់ម៉ាស៊ីន មួលកុងតាក់បិទប្រេង (រូប A 4) បើមានបំពាក់
ទៅកាន់ទីតាំងបិទ។
តំហែទាំ
សេចក្តីជូនដំណឹង
ប្រសិនបើម៉ាស៊ីននេះត្រូវបានផ្អៀងអំឡុងពេលតំហែទាំ
ធុងប្រេងឥន្ធនៈ ប្រសិនបើបានភ្ជាប់លើម៉ាស៊ីន ត្រូវតែទទេ
ហើយចំហៀងក្បាលប៊ូហ្ស៊ីត្រូវតែដាក់ឡើងលើ។ ប្រសិនបើធុងប្រេងឥន្ធនៈគឺមិនទទេ
ហើយប្រសិនបើម៉ាស៊ីននេះត្រូវបានផ្អៀងក្នុងទិសដៅផ្សេងទៀតណាមួយ
វាអាចពិបាកក្នុងការបញ្ឆេះ ដោយសារតែប្រេង ឬប្រេងសាំងធ្វើឱ្យកខ្វក់តម្រងខ្យល់
និង/ឬក្បាលប៊ូហ្ស៊ី។
ការព្រមាន
នៅពេលធ្វើតំហែទាំ ដែលតម្រូវឱ្យម៉ាស៊ីនត្រូវបានផ្អៀង ធុងប្រេងឥន្ធនៈ
ប្រសិនបើបានភ្ជាប់លើម៉ាស៊ីន ត្រូវតែទទេ
បើមិនដូច្នេះទេប្រេងឥន្ធនៈអាចលេចធ្លាយ និងបណ្តាលឱ្យមានអគ្គីភ័យ ឬការផ្ទុះ។
យើងណែនាំឱ្យអ្នកជួបពិគ្រោះជាមួយភ្នាក់ងារចែកចាយសេវាកម្ម Briggs & Stratton
ទាំងឡាយដែលទទួលបានសិទ្ធិសម្រាប់តំហែទាំ និងសេវាកម្មទាំងអស់នៃម៉ាស៊ីន
និងគ្រឿងបន្លាស់ម៉ាស៊ីន។
សេចក្តីជូនដំណឹង
All the components used to build this engine must remain in place
for proper operation.
ការព្រមាន
ការចេញផ្កាភ្លើងដែលមិនមានចេតនាអាចបណ្តាលឱ្យមានអគ្គីភ័យ
ឬឆក់អគ្គិសនី។
ការបញ្ឆេះដែលមិនមានចេតនាអាចបណ្តាលឱ្យមានភាពស្មុគស្មាញ កាត់អវៈយវៈ
ដោយសាររបួស ឬដាច់រហែកសាច់។
គ្រោះអគ្គីភ័យ
មុនពេលធ្វើការសារ៉េ ឬជួសជុល៖
•
ត្រូវផ្តាច់ខ្សែក្បាលប៊ូហ្ស៊ី ហើយទុកវាឱ្យឆ្ងាយពីក្បាលប៊ូហ្ស៊ី។
•
ផ្តាច់អាគុយនៅប៉ូលដក (ចំពោះម៉ាស៊ីនបញ្ឆេះដោយអគ្គិសនីប៉ុណ្ណោះ)
•
ប្រើតែឧបករណ៍ត្រឹមត្រូវប៉ុណ្ណោះ។
•
មិនត្រូវផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតពីប្រភពគ្រប់គ្រង តំណភ្ជាប់
ឬផ្នែកផ្សេងទៀតដើម្បីបង្កើនល្បឿនម៉ាស៊ីនឡើយ។
•
ផ្នែកដែលផ្លាស់ប្តូរត្រូវតែមានការរចនាដូចគ្នា
ហើយត្រូវបានដំឡើងនៅទីតាំងដូចគ្នាទៅនឹងផ្នែកដើមដែរ។
ផ្នែកផ្សេងទៀតប្រហែលមិនអាចបំពេញមុខងារផងដែរ អាចបំផ្លាញម៉ាស៊ីន
ហើយអាចបណ្តាលឱ្យមានរបួសស្នាម។
•
មិនត្រូវវាយដុំវិលជាមួយញញួរ ឬវត្ថុរឹង
ពីព្រោះដុំវិលអាចបែកខ្ញែកអំឡុងពេលប្រតិបត្តិការនៅពេលក្រោយ។
នៅពេលធ្វើតេស្តរកមើលផ្កាភ្លើង៖
•
ប្រើឧបករណ៍ធ្វើតេស្តក្បាលប៊ូហ្ស៊ីដែលបានអនុម័ត។
•
មិនត្រូវពិនិត្យរកមើលផ្កាភ្លើងនៅពេលក្បាលប៊ូហ្ស៊ីត្រូវបានដោះចេញឡើយ។
សេវាកម្មគ្រប់គ្រងការបញ្ចេញផ្សែង
តំហែទាំ ការប្តូរថ្មី ឬការជួសជុលនូវឧបករណ៍ និងប្រព័ន្ធគ្រប់គ្រងការបញ្ចេញផ្សែង
អាចត្រូវបានបំពេញដោយការធ្វើការជួសជុលម៉ាស៊ីនធ្លាក់ផ្ឡូវទាំងឡាយ ឬដោយ
បុគ្គលម្នាក់ៗ។ ទោះជាយ៉ាងណា ដើម្បីទទួលបានសេវាកម្មគ្រប់គ្រងការបញ្ចេញផ្សែង
"ឥតគិតថ្លៃ"
ការងារនេះត្រូវតែបានបំពេញដោយភ្នាក់ងារចែកចាយដែលទទួលបានសិទ្ធិពីរោងចក្រ។
មើល របាយការណ៍ស្តីអំពីការគ្រប់គ្រងការបញ្ចេញផ្សែង។
កាលវិភាគតំហែទាំ
5 ម៉ោងដំបូង
•
ប្តូរប្រេង
រៀងរាល់ 8 ម៉ោងម្តង ឬប្រចាំថ្ងៃ
•
ពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន
•
សម្អាតតំបន់ជុំវិញស៊ីមំាង និងកន្លែងបញ្ជា
•
សម្អាតចំរឹងដែកស្រូបខ្យល់
រៀងរាល់ 25 ម៉ោងម្តង ឬប្រចាំឆ្នាំ
•
សម្អាតតម្រងខ្យល់
1
•
សម្អាតតម្រងជាមុន
1
រៀងរាល់ 50 ម៉ោងម្តង ឬប្រចាំឆ្នាំ
•
ប្តូរប្រេងម៉ាស៊ីន
•
ធ្វើសេវាកម្មលើប្រព័ន្ធបញ្ចេញផ្សែង
ប្រចាំឆ្នាំ
•
ប្តូរក្បាលប៊ូហ្ស៊ី
•
ប្តូរតម្រងខ្យល់
•
ប្តូរប្រដាប់សម្អាតជាមុន
•
សម្អាតតម្រងប្រេង
•
ធ្វើសេវាកម្មលើប្រព័ន្ធត្រជាក់
1
•
ពិនិត្យមើលប្រឡោះវ៉ាល។ សេរ៉េ បើចាំបាច់។
1
ក្នុងស្ថានភាពមានធូលីដី ឬនៅពេលមានកម្ទេចកម្ទីហោះហើរ
ត្រូវសម្អាតឱ្យបានញឹកញាប់។
កាប៊ុយរ៉ាទ័រ និងល្បឿនម៉ាស៊ីន
មិនត្រូវធ្វើការសារ៉េទៅលើកាប៊ុយរ៉ាទ័រ ឬល្បឿនម៉ាស៊ីនឡើយ។
កាប៊ុយរ៉ាទ័របានត្រូវកំណត់នៅរោងចក្រដើម្បីធ្វើប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធភាពស្ថិតក្រោមលក្ខខណ្ឌភាគច្រើន។
មិនត្រូវផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតពីប្រភពគ្រប់គ្រង តំណភ្ជាប់
ឬផ្នែកផ្សេងទៀតដើម្បីផ្លាស់ប្តូរល្បឿនម៉ាស៊ីនឡើយ។
ប្រសិនបើការសារ៉េណាមួយត្រូវបានតម្រូវ ត្រូវទាក់ទងទៅភ្នាក់ងារចែកចាយសេវាកម្ម Briggs
& Stratton ដែលទទួលបានសិទ្ធិសម្រាប់ធ្វើសេវាកម្ម។
សេចក្តីជូនដំណឹង
រោងចក្រផលិតឧបករណ៍បញ្ជាក់ពីល្បឿនអតិបរមាសម្រាប់ម៉ាស៊ីន
នៅពេលត្រូវបានដំឡើងលើឧបករណ៍នេះ។ មិនត្រូវឱ្យលើស ល្បឿននេះឡើយ។
ប្រសិនបើអ្នកមិនប្រាកដពីល្បឿនអតិបរមារបស់ឧបករណ៍ចំនួនប៉ុន្មាន
ឬល្បឿនម៉ាស៊ីនអ្វីត្រូវបានកំណត់ពីរោងចក្រ ត្រូវទាក់ទងទៅភ្នាក់ងារចែកចាយ
សេវាកម្ម Briggs & Stratton ដែលទទួលបានសិទ្ធិសម្រាប់ជំនួយ។
សម្រាប់ប្រតិបត្តិការឧបករណ៍នេះមានសុវត្ថិភាព និងសមស្រប ល្បឿនម៉ាស៊ីនគួរតែ
ត្រូវបានសារ៉េដោយអ្នកបច្ចេកទេសសេវាកម្មមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់
ប៉ុណ្ណោះ។
33
Not for
Reproduction